ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទុកចិត្តគេពេលហើយប្អូនស្រីស្គាល់គេបាន៣ថ្ងៃបបួលគ្នាទៅញុំអីដល់ផ្លូវស្ងាត់ធាក់៣ ៤ជើងចំកណ្តាលដៃរួចប្លន់ទូរស៌ព្ទប្អូនស្រីយកទៅដោយសុវត្ថិភាព

ភ្នំពេញ :នារីដែលជាជនរងគ្រោះចំនួន២នាក់ត្រូវបានជនសង្ស័យ
ចំនួន៣នាក់បានធ្វើសកម្មភាពវាយប្លន់យកទូរស៌ព្ទiPhone 11pro mix និងលុយជាង400$បានសម្រេចខណៈពេលដែលនារីទាំង២នាក់ខាងលើទើបតែស្គាល់គ្នាជាមួយជនសង្ស័យបានរយះពេល៣ថ្ងៃហើយបានបបួលគ្នាទៅញុំអីនៅម្តុំអូឡាំពិកលុះពេលត្រលប់មកវិញដោយជនសង្ស័យបានយកលេសថាជួនមិត្តភក័របស់ខ្លួនដែលជាបក្ខពួកត្រលប់ផ្ទះបន្តិចដល់ផ្លូវស្ងាត់ឃើញឪកាសល្អជនសង្ស័យក៏បានធ្វើសកម្មភាពវាយប្លន់ដែលម្តង ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងបឹងតាម៉ាត សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះទាំងពីនាក់បានប្រាប់ច្បាស់ៗថាជនសង្ស័យម្នាក់ក្នុងចំណោយ៣នាក់ដែលបានធ្វើសកម្មភាពប្លន់រូបខ្លួនមានគណនីហ្វេសប៊ុកឈ្មោះ ញ៉ា ចាឡើម ដែលជនរងគ្រោះបានបង្ហាញរូបភាពរបស់ជនសង្ស័យមកកាន់អ្នកសារព័ត៌មាន ហើយនារីទាំង២នាក់លើបានបញ្ជាក់ប្រាប់បន្ថែមអោយដឹងទៀតថារូបខ្លួននិងជនសង្ស័យទើបតែស្គាល់បានតែ៣ថ្ងៃតែប៉ុណ្ណោះហើយថ្ងៃកើតហេតុជនសង្ស័យបានបបួលទៅញុំអីនៅម្តុំអូឡាំពិកនិងបានជិះម៉ូតូទៅយករូបខ្លួនដល់ជ្រៃកោង(ផ្លូវវេងស្រេង)កន្លែងខ្លួនស្នាក់នៅលុះពេលញុំអីរួចបក្ខពួករបស់ជនសង្ស័យក៏បាននាំនារីទាំង២នាក់ដែលជាជនរងគ្រោះត្រលប់មក មកដល់ពាក់កណ្តាលផ្លូវជនសង្ស័យបានយកលេសថាជួនមិត្តទៅផ្ទះបន្តិចលុះចុះពីលើផ្លូវ៣៧១ ផ្ពោះមកសាលាកសិកម្មបានប្រមាណ៥០០ម៉ែត្រផ្លូវមានលក្ខណៈស្ងាត់បក្ខក្រុមជនសង្ស័យបានធ្វើសកម្មភាពយកជើងធាក់ទៅលើជនរងគ្រោះត្រូវដៃ៣ទៅ៤ជើងរួចបានប្លន់យកទូរស៌ព្ទម៉ាកiPhone 11promix ពីដៃជនរងគ្រោះតែម្តងនិងលុយជាង400$នៅក្នុងស្រោមទូរស៌ព្ទរួចជនសង្ស័យនិងបក្ខពួកនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះមកដល់ទីតាំងកើតហេតុនិងបាននាំនារីទាំង២នាក់ដែលជាជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យទាំ៣នាក់ខាងលើយកមកចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.