ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុកសាហាវណាស់!!រថយន្ត prius បុកជាមួយម៉ូតូឌ្រីមសង់នៅខាងលើស្ពានអាកាសចោមចៅបណ្ដាលបុរសម្នាក់ប៉ើងធ្លាក់ពីលើស្ពានស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ មួយគ្រឿងសង្ស័យជិះបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវបានរថយន្ត prius បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូរួញចូលគ្នានឹងដាច់កង់ខាងមុខចេញពីតួ ឯជនរងគ្រោះបើុងធ្លាក់ពីលើស្ពាន កាលពីវេលាម៉ោង១០ និង ៣៦ នាទីយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នៅចំណុចលើស្ពានអាកាស ចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឡ សុខហ៊ង ភេទប្រុស អាយុ ៣៧ ឆ្នាំ មានស្រុកកំណើត ភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានរថយន្ត prius មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BT-1663ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច ដោយមិនដឹងថារថយន្តឆ្ពោះទៅផ្លូវជាតិលេខ៣ ឬមកផ្លូវចោមចៅ លុះបើឡើងស្ពានបានជិត១០០ ក៍បានបុកជាមួយម៉ូតូហុងដាឌ្រីមសង់សេ125 ពណ៌ខ្មៅស៊េរីឆ្នាំ 2019 ពាក់ស្លាកលេខពោធិ៍សាត់1J-0868 ជិះដោយបុរសម្នាក់សង្ស័យបើកបញ្ច្រសទិសដៅចរាចរណ៍ ពីផ្លូវជាតិលេខ៣ ឆ្ពោះមកផ្លូវសហព័ន្ធរុស្ស៊ី ពីត្បូងទៅកើត ដោយបញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូរួញចូលគ្នានិងដាច់កង់ខាងមុខចេញពីតួចំណែកជនរងគ្រោះបានបើុងធ្លាក់ពីលើស្ពានមកក្រោមបែកក្បាលរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះតែអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ៌ម ត្រូវបានរថយន្តភ្លីនិកឯកជនដឹកយកមកកន្លែងកើតវិញ។ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាទចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ។ដោយឡែកសពជនងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.