ព័ត៌មានស៊ើបអង្កេត

កំណត់ហេតុបិទទីតាំង

នាយកដ្ឋានព្រហ្មទណ្ធក្រសួងមងាផ្ទៃឆ្មក់ចុះឆែកឆេរនិងបិទទីតាំងទទួលផលចោរកម្មមួយកន្លែងនៅម្តុំឃ្លាំងរំសេវនៃខណ្ឌទួលគោក ភ្នំពេញ÷ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកំរិតស្រាលចុះបិទទីតាំងទទួលទិញផលចោរកម្ម ដកហូតវត្ថុតាងនឹងម៉ូតូជាច្រើនគ្រឿង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ៩៤ ផ្លូវ១៩២ក្រុម១០ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា ដោយមានការអនុញ្ញាតិពីលោក គីម ហុងសាន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានលោក យិន ភាវិន ក្រឡាបញ្ជី បង្កើតគណៈកម្មការមានសមាសភាពច្រើនរូបទៀតចុះបិតទីតាំងខាងលើដែលទទួលទិញផលទិញផលចោរកម្ម ធ្វើការដកហូតវត្ថុតាងនិងម៉ូតូជាច្រើនគ្រឿងយកទៅរក្សាទុក។ សម្ភារៈដកហូត៖ ម៉ូតូ ចំនួន៣១គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន៧២,  អត្តសញ្ញាណប័ណ្ណ ចំនួន១១ច្បាប់, សំបុត្រកំណើត ចំនួន០៣ច្បាប់,ធុងខ្យល់សម្រាប់កឹបស្លាកលេខ ចំនួន០១ និងកូនសោមួយចំនួន។ ប្រតិបត្តិការចុះបិទទីតាំងខាងលើនេះដែរកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងនិងម៉ូតូជាច្រើនគ្រឿង បច្ចុប្បន្នម្ចាស់ទីតាំងកំពុងរត់គេចខ្លួន រីឯទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន ចំណែកវត្ថុតាងនិងម៉ូតូដកហូតយកទៅរក្សារទុករងចាំចាត់ការបន្តតាមនិតិវិធី៕