ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យធ្វើសកម្មភាពលើកកម្ពស់វប្បធម៌ជាតិ ចាប់ពីខែមីនា រហូតដល់ពេលចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួង ស្ថាប័នរបស់​រដ្ឋទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ឱ្យរួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិចាប់ពី​ខែមីនា ដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ។ ក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់​គុណូបការៈ​បុព្វ​បុរស​ខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុ​ជីវិត ក្នុងការ​បង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់​​ទុកមកដល់​កូនចៅជំនាន់ក្រោយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួម​បំផុស​នូវមន​សិការ​ស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត​ ដែល​ជាដួង​ព្រលឹង​និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវ​ការ​អភិ​រក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយ​ជាតិស្តីពី​វិស័យ​​វប្ប​ធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ […]

ព័ត៌មានជាតិ

ធា./ក់./ប្ល./ន់./១ករណីទៀតហេីយនៅតាមបណ្ដោយផ្លូវ50មែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជន./សង្ស័យ ជិះ៤ម៉ូតូគ្រឿង បានធ្វេីស/កម្មភា/ពធាក់ជ/នរងគ្រោះបណ្តាលឲ្យដួលអ៊ូសជាច្រេីនម៉េត្រ នៅវេលាម៉ោង ០១:៣០ នាទីយប់ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

ធា./ក់./ប្ល./ន់./១ករណីទៀតហេីយនៅតាមបណ្ដោយផ្លូវ50មែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជន./សង្ស័យ ជិះ៤ម៉ូតូគ្រឿង បានធ្វេីស/កម្មភា/ពធាក់ជ/នរងគ្រោះបណ្តាលឲ្យដួលអ៊ូសជាច្រេីនម៉េត្រ នៅវេលាម៉ោង ០១:៣០ នាទីយប់ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕ មានវីដេអូ ៖ https://www.facebook.com/share/v/vnZEqZsqnH9aNL8N/?mibextid=w8EBqM

ព័ត៌មានជាតិ

ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ៕

ព័ត៌មានជាតិ

ករណីឆក់ទូរស័ព្ទជនជាតិរុស្សី នៅចំណុចលើសួនច្បារមុខណាហ្គា១ ត្រូវបានសមត្ថកិច្ចធ្វើស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ និងប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីឆក់ទូរសព្ទ័ដៃ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្បែរស្ពាននាគភ្លោះចេញកោះពេជ្រ។ ជនរងគ្រោះឈ្មោះBULAT SULEIMANOV ភេទប្រុស ជនជាតិរុស្សី ស្នាក់នៅខុនដូរPK ផ្លូវ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មុខរបរ បុគ្គលិកក្រុមហ៊ុនផ្នែកអាយ.ធី។ ជនសង្ស័យឈ្មោះចាន់ រស្មី ភេទប្រុស ជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន) ប្រព្រឹត្តល្មើសនៅចំណុចលើសួនច្បារមុខណាហ្គា១ ផ្លូវសួនច្បារសម្តេច សង្កាត់ទន្លេបាសាក់ចំការមន កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទីយប់។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាកXiaomi11 ULTRA ពណ៌ខ្មៅ សុីមគ្មាន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញតាមស្នើសុំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនសាលាដំបូងរាជធានី ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់។ មូលហេតុគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្ត បើកបរលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ។ ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំម្ចាស់រថយន្តបង្កឈ្មោះ […]

ព័ត៌មានជាតិ

មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុច ដេប៉ូជូលី លក់ឈើគ្រប់ប្រភេទស្ថិតនៅ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន្ត រាជធានីភ្នំពេញ

នៅវេលាម៉ោង​ ២១និង១០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុច ដេប៉ូជូលី លក់ឈើគ្រប់ប្រភេទស្ថិតនៅ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន្ត រាជធានីភ្នំពេញ។ -ម្ចាស់ទីតាំង: សុខ ភ័ក្រ្តចិត្ត ភេទ ប្រុស អាយុ ៧៧ឆ្នាំ ជនជាតិ ខ្មែរ ។ -មុខរបរ: លក់ឈើ។ – មូលហេតុ: កំពុងស្រាវជ្រាវ។ -ប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ១៥ម៉ែត្រx០៨ម៉ែត្រ ។ -ខូចខាតសម្ភារៈ ឆេះឃ្លាំងដែកប្រក់ស័ង្កសី រួមទាំងឈើអស់ប្រហែល៣០% ហើយឆេះរាលដាលដល់ផ្ទះឈើទំហំ ០៧ម៉ែត្រ x២៥ម៉ែត្រចំនួន ០១ខ្នងអស់ទាំងស្រុង ។ -​រថយន្តការិ.​អគ្គិភ័យ​ :​ ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប ។ -រថយន្តជំនួយអន្តរាគមន៍: -រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿងប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប […]

ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ០៦D ផ្លូវបេតុង (បុរីចំការដូង) ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ មាស ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ២-ឈ្មោះ ភិន ស្រីអូន ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ សម្ភារៈបាត់បង់៖ កុំព្យូទ័រ (LAPTOP) ម៉ាក TOKYO ពណ៌ប្រផេះ ចំនួន០១គ្រឿង ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកSUZUKI NEX […]

ព័ត៌មានជាតិ

បង្ក្រាបករណី កា ..;ប់ ប្លន់យកម៉ូតូ អ្នកដឹកជញ្ជូន E-Gets នៅខណ្ឌដង្កោ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី កា ..;ប់ ប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង២និង៣០នាទីយប់អធ្រាត្រថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជនសង្ស័យឈ្មោះ ឆាន កក្កដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ឃាត់ខ្លួននៅចំណុចឆ្នេរអណ្តូងទរ ស្ថិតនៅភូមិឬទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KG-7310 ជារបស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ

បង្ក្រាបទីតាំងទិញ-លក់ ម៉ូតូ មួយកន្លែង ពាក់ព័ន្ធករណីទទួលផលចោរកម្ម នៅខណ្ឌទួលគោក

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម។ ម្ចាស់ទីតាំង៖ គេចខ្លួនបាត់។ សម្ភារៈដកហូត៖ ម៉ូតូ ចំនួន៣១គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន៧២, អត្តសញ្ញាណប័ណ្ណ ចំនួន១១ច្បាប់, សំបុត្រកំណើត ចំនួន០៣ច្បាប់,ធុងខ្យល់សម្រាប់កឹបស្លាកលេខ ចំនួន០១ និងកូនសោមួយចំនួន។ បចុប្បន្នទីតាំងខាងលើ បានត្រូវបានបិទជាបណ្ណោះអាសន្ន ចំណែកសម្ភារៈដកហូតគឺយកទៅរក្សាទុកនៅនាយកដ្ឋានព្រហ្ម ទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង មហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី៕

ព័ត៌មានជាតិ

រត់រួចម្នាក់ចាប់បានម្នាក់ក្រោយពេលធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់នៅផ្លូវ៣៧១សឡា

ភ្នំពេញ: ជនសង្ស័យពីរនាក់ជិះម៉ូតូស្គុបពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់មិនបានសម្រេចព្យាយាមរត់គេចខ្លួនផ្អើលអ្នកធ្វើដំណើរដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់និងម៉ូតូមួយគ្រឿងវាយទ្រោមខ្លួនរួចប្រគល់អោយសមត្ថកិច្ច ចំណែកបក្ខម្នាក់ទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលបានកើតឡើងការវេលាម៉ោង៤នឹង១០នាទីរសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ហៅផ្លូវ(សឡា )ភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សៅ ដារិទ្ធិ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហើយគេបានឃើញស្ត្រីរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ហៅផ្លូវ(សឡា)ទិសដៅពីជើងទៅត្បូងខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុខាងលើក៏លេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកscoopyពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KP-1528ជិះស្របគ្នាធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីរងគ្រោះតែមិនបានសម្រេចត្រូវបានស្ត្រីរងគ្រោះស្រែកឆោឡោថាចោរៗផ្អើលដល់បងប្អូនអ្នកនៅក្បែរកន្លែងកើតហេតុនិងអ្នកធ្វើដំណើរជួយដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់នឹងម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពមួយគ្រឿង ទទួលស្វាគមន៍មួយដៃមួយជើងទ្រោមខ្លួនរួចប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១ចាត់ការបន្ត ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុជនសង្ស័យខាងលើរួមនិងម៉ូតូប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលស្ទឹងមានជ័យទី១នាំខ្លួនយកទៅធ្វើការសាកសួរកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀតសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែកស្ត្រីរងគ្រោះមិនបាននៅដាក់ពាក្យបណ្ដឹងនោះទេក៏បន្តដំណើរទៅបាត់៕